SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនអាម៉េរិក១៦ ចង់វិនិយោគលើវិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំនៅកម្ពុជា


ក្រុមហ៊ុនអាម៉េរិក១៦ ចង់វិនិយោគលើវិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំនៅកម្ពុជា
A+ A-

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគរបស់អាម៉េរិក លោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានដឹកនាំក្រុមហ៊ុនអាម៉េរិកចំនួន១៦ ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនទាំង១៦នោះ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំនៅកម្ពុជា។

លោក គឹម ឆាហួត បានលើកឡើងថា បេសកកម្មរបស់គណៈប្រតិភូវិនិយោគមកកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ មានគោលបំណងណែនាំឱ្យធុរកិច្ចជនសហរដ្ឋអាម៉េរិក បានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក គឹម ឆាហួត លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

គូបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនអាម៉េរិកចំនួន១៦ នាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់សហរដ្ឋអាម៉េរិក កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី