SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ រៀបចំវេទិកាសន្តិសុខសាយប័រសម្រាប់យុវជន នៅថ្ងៃទី២២ ខែធ្នូខាងមុខ


ក្រសួងប្រៃសណីយ៍ រៀបចំវេទិកាសន្តិសុខសាយប័រសម្រាប់យុវជន នៅថ្ងៃទី២២ ខែធ្នូខាងមុខ
A+ A-

ភ្នំពេញ៖ ដើម្បីលើកកម្ពស់និងបញ្ជ្រាបចំណេះដឹងដល់សាធារណជនទូទៅអំពីសុវត្ថិភាពសន្តិសុខសាយប័រ និងបង្កើនការការពារទិន្នន័យផ្ទាល់ខ្លួនពីការគំរាមកំហែងផ្សេងៗនៅលើបណ្តាញអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ«វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន»។ វេទិកានេះ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១២:៣០នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC Kizuna Hall)។

«វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន - Cybersecurity Youth Forum» គឺជាផ្នែកមួយនៃគម្រោង ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity Awareness Month) ដែលនឹងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា ពីតំណាង ក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។

អត្ថប្រយោជន៍ដែលនឹងទទួលបានពីវេទិកានេះមានដូចជា ចំណេះដឹង និងបទពិសោធថ្មីៗស្ដីពីសន្តិសុខសាយប័រ និងទិន្នន័យឯកជនភាពរបស់ខ្លួន ឱកាសចូលរួមពិភាក្សាដោយផ្ទាល់ជាមួយវាគ្មិន ពង្រីកបណ្ដាញទំនាក់ទំនងនៅក្នុងសហគមន៍សន្តិសុខសាយប័រ និងឱកាសយល់ដឹងពីវិស័យការងារនៅក្នុងជំនាញសន្តិសុខសាយប័រ។

អ្នកចូលរួមអាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះឱ្យបានមុនថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ១៧:០០នាទី នៅតាមរយៈតំណលីង៖ https://go.gov.kh/mptc/cyf2024 ដែលចំនួនមានកំណត់ត្រឹមតែ ៤០០កន្លែងប៉ុណ្ណោះ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេឡេក្រាម)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី