2024-12-02
គិត បុប្ផា
2024-12-02
គិត បុប្ផា
ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប ដែលនឹងសម្ពោធបើកការដ្ឋានពេលខាងមុខ នឹងរួមចំណែកបង្កើនគម្របព្រៃឈើ ក្លាយជាគោលដៅលំហែបៃតង ដែលទាក់ទាញទេសចរណ៍ និងអាចបង្កើនចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
នាពេលចុះពិនិត្យទីតាំងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដ៏ធំមួយនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកឡើងថា ថ្នាលបណ្តុះកូនឈើនេះ មានទំហំប្រមាណ១០ហិកតា និងអាចមានសមត្ថភាពផលិតកូនឈើប្រមាណ ៣លានដើម ក្នុងមួយឆ្នាំ នឹងរៀបចំឡើងស្របតាមផែនការរបស់រដ្ឋាភិបាល។ ផែនការរបស់រដ្ឋាភិបាល គឺកំពុងជំរុញការគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋានឱ្យរីកចម្រើន រួមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការរួមចំណែកដាំដើមឈើពីពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ក្នុងគោលដៅឱ្យកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ប្លង់គោលដៅសាងសង់ថ្នាល «បណ្តុះកូនឈើ» នេះ ត្រូវបានរៀបចំឡើងរួចរាល់ហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងគ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងដើមឆ្នាំ ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន កំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១ (៣ហិកតា) បានបើកសម្ពោធបើកការដ្ឋានសាងសង់រួចរាល់នៅខេត្តត្បូងឃ្មុំ, ខេត្តសៀមរាប (១០ហិកតា) ខេត្តកំពង់ស្ពឺ (២០ហិកតា) ខេត្តមណ្ឌលគិរី (១០ហិកតា) និងខេត្តកោះកុង (៣ហិកតា)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី