2024-11-28
ទូច សូរិយា
2024-11-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យម(SMEs) នៅកម្ពុជា បង្កើនឱកាសសេដ្ឋកិច្ចតាមរយៈការលក់ផលិតផល ផលិតនៅកម្ពុជា ទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅស្រុក ឬក៏ដៃគូអាជីវកម្មផ្សេងៗ។
ការចុះ MOU នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (CambodiaTrade.com) នេះ ក៏នឹងជួយឱ្យអាជីវករផ្សារខេមបូឌាត្រេដ ទទួលបានការទូទាត់យ៉ាងងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពតាមរយៈ ប្រព័ន្ធឌីជីថលដោយមិនប្រើប្រាស់សាច់ប្រាក់ផងដែរ។ ការចុះ MOU រវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដានេះ ក៏បញ្ជាក់អំពីកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល និងចែករំលែកចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដផងដែរ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានឱ្យដាក់ដំណើរការផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ ជាផ្លូវការ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដាក់លក់ផលិតផលដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដែលគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានសហគ្រាសធុនតូច និងមធ្យមចំនួន ១៧០ បានដាក់លក់ផលិតផលនៅលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ ដែលមានផលិតផលសរុបចំនួន ១៧០០ ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី