2024-11-25
ទូច សូរិយា
2024-11-25
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ១០ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៣៤ ៤៧២ ៨៩៥ដុល្លារ ដែលមានការកើនឡើងចំនួន ១៨% បើធៀបនឹងរយៈពេល ១០ខែដើមឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ PPAP ចេញផ្សាយនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណូលក្នុងរយៈពេល ១០ខែនេះ គឺមិនទាន់ធ្វើសវនកម្មទេ។
កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា សម្រាប់ខែតុលា ឆ្នាំ២០២៤ រកចំណូលបានចំនួន ៣ ០១៥ ៦៨៩ ដុល្លារ ដែលមានការកើន ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែតុលា ឆ្នាំ២០២៣។ ចំពោះ ខែតុលា នៃឆ្នាំ២០២៤នេះ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែមានចំនួន ៣៥ ២៦៤ទូ ដែលចំនួននេះកើនឡើងបាន ១៧,៧៥% បើធៀបនឹងខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៤ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៤០១ ២៥១ ទូ (TEUs) ដោយមានការកើនឡើងចំនួន ១៩,៧៨% បើធៀបនឹងរយៈពេល ១០ខែ នៅក្នុងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី