2024-11-22
ឃី ភារៈ
2024-11-22
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ «វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ ២០២៤» ដើម្បីចែករំលែកបទពិសោធ ឧត្តម្មានុវត្តន៍ និន្នាការ គោលនយោបាយ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
វេទិកា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងធ្វើឡើងក្រោមប្រធានបទ «ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជា នាពេលអនាគត»។ វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជានេះផងដែរ នឹងរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហគ្រាស និងក្រុមហ៊ុនឯកជនផងដែរ។
ចំពោះសាធារណជនទូទៅ ដែលចង់ចូលរួមក្នុងវេទិកាខាងលើតាមរយៈប្រព័ន្ធអនឡាញ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ai2024 ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី