SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន សហការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល លើកកម្ពស់ភាពប្រកួតប្រជែងនៃអាជីវកម្ម និងឧស្សាហកម្មកម្ពុជា


កម្ពុជា-ចិន សហការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល លើកកម្ពស់ភាពប្រកួតប្រជែងនៃអាជីវកម្ម និងឧស្សាហកម្មកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យណាននីង របស់ចិន សហការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គាំទ្រឧស្សាហកម្មជំរុញដោយការស្រាវជ្រាវ និងគំនិតផ្តួចផ្តើម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃអាជីវកម្ម និងឧស្សាហកម្មកម្ពុជា។

តាមរយៈកិច្ចសហការនេះ លោកសាស្ត្រាចារ្យ Kevin Liu គណៈប្រតិភូសាកលវិទ្យាល័យណាននីង និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម នឹងផ្តួចផ្តើមស្រាវជ្រាវជំរុញដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI), ការអភិវឌ្ឍធនធានមនុស្សសម្រាប់ពាណិជ្ជកម្មឆ្លងដែនតាមអ៊ីនធឺណិត និងការបង្កើតវគ្គបណ្តុះបណ្តាលអនឡាញរួមគ្នា។ លោកសាស្ត្រាចារ្យ Kevin Liu បញ្ជាក់ថា គោលដៅអភិវឌ្ឍន៍របស់កម្ពុជា ស្របនឹងជំនាញផ្នែកបញ្ញាសប្បនិម្មិត និងអន្តរកម្មរវាងមនុស្ស និងកុំព្យូទ័ររបស់សាកលវិទ្យាល័យណាននីង។

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យសាកលវិទ្យាល័យចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា បង្កើតយន្តការចែករំលែកព័ត៌មានស្តីពី និន្នាការបច្ចេកវិទ្យា និងឧស្សាហកម្មសាកល ព្រមទាំងសហការជាមួយក្រុមការងាររបស់ក្រសួង ដើម្បីសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានសារសំខាន់សម្រាប់ការអភិវឌ្ឍជាតិ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាសសរស្តម្ភសំខាន់នៃកិច្ចសហការត្បូងពេជ្ររវាងកម្ពុជា និងចិន។ ក្នុងជំនួប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមក្រសួងឧស្សាហកម្ម ហែម វណ្ណឌី បានបន្តលើកឡើងថា នឹងប្រើប្រាស់កិច្ចសហប្រតិបត្តិការខាងលើនេះ លើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី