2024-11-18
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-18
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន និងគំនិតផ្តួចផ្តើមធ្វើសមាហរណកម្មរួមគ្នានៅក្នុងតំបន់ឆ្នេរសមុទ្រ នឹងជំរុញពាណិជ្ជកម្ម ការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនការតភ្ជាប់ឌីជីថល។ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងដូច្នេះក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤។
ក្នុងវេទិកា ដែលប្រព្រឹត្តឡើង កាលទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសិនជិន ប្រទេសចិន នេះ ឯកឧត្តមរដ្ឋលេខាធិការ លីម ឡោកពិសិដ្ឋ បានលើកឡើងអំពីចក្ខុវិស័យសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ RCEP ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។
បន្ថែមពីនេះ ឯកឧត្តម លីម ឡោកពិសិដ្ឋ បានបង្ហាញពីគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ដែលយកចិត្តទុកដាក់ខ្ពស់លើការធ្វើធុរកិច្ចកម្ពុជា ដោយផ្សារភ្ជាប់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុកជាមួយអ្នកទិញមកពីទូទាំងពិភពលោក សំដៅបង្កើនការនាំចេញពីកម្ពុជាទៅទីផ្សារបរទេស។ ក្នុងអំឡុងពេលនៃវេទិកានេះ ឯកឧត្តម លីម ឡោកពិសិដ្ឋ ក៏បានជួបពិភាក្សាជាមួយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន លើយុទ្ធសាស្ត្រពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកការនាំចេញកសិផល និងបង្កើនភាពជាដៃគូជាមួយវិស័យឯកជន។
សូមជម្រាបថា វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤ មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ អ្នករៀបចំគោលនយោបាយ និងធុរជនប្រមាណជាង៥០០នាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនរួមគ្នា លើវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើន និងជំរុញសហគមន៍ធុរកិច្ចប្រកបដោយភាពធន់ និងការសម្លឹងឆ្ពោះទៅមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី