2024-11-11
លី គឹមហុង
2024-11-11
លី គឹមហុង
ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានគេចាត់ទុកជាឆ្អឹងឆ្នងនៃសេដ្ឋកិច្ច។ ប៉ុន្តែ សហគ្រាសទាំងនោះ តែងតែប្រឈមនឹងបញ្ហាស្រដៀងៗគ្នាជាច្រើនដូចជា៖ លទ្ធភាពក្នុងការទទួលបានកម្ចីហិរញ្ញវត្ថុ, ការជំរុញផលិតផល/សេវាកម្មចូលទៅកាន់ទីផ្សារ ព្រមទាំងកង្វះខាតនូវការស្រាវជ្រាវ និងការអភិវឌ្ឍផងដែរ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ទោះជាយ៉ាងណា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល មានជំនឿជាក់ថា ឌីជីថលភាវូបនីយកម្ម អាចនឹងដោះស្រាយនូវការប្រឈមទាំងនេះបាន ក៏ប៉ុន្តែទន្ទឹមគ្នានឹងនេះ ឌីជីថលភាវូបនីយកម្ម ក៏ជាការប្រឈមថ្មីមួយទៀតដែល SMEs ត្រូវត្រៀមខ្លួនប្រឈមមុខ។ ដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល ដែលកំពុងនៅមានកម្រិតនៅឡើយ លោកជំទាវបណ្ឌិត ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទាមទារឱ្យមានការខិតខំប្រឹងប្រែងចូលរួមទាំងវិស័យឯកជន និងរដ្ឋ។
«ដើម្បីធានាបាននូវនិរន្តរភាពហិរញ្ញវត្ថុ និងអក្ខរកម្មឌីជីថល គួរតែត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សាទូទៅ និងធ្វើឱ្យក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិត»។ លោកជំទាវ ជា សិរី បានគូសបញ្ជាក់យ៉ាងដូច្នេះនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី