2024-11-09
ទូច សូរិយា
2024-11-09
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការកែច្នៃកាកសំណល់ និងសំរាមដែលបានប្រើរួច ធ្វើជារបស់ប្រើប្រាស់ឡើងវិញដូចជាជីសរីរាង្គ គឺជាការធ្វើពាណិជ្ជកម្ម និងការវិនិយោគដោយនិរន្តរភាពឆ្ពោះទៅអនាគតបៃតងរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ការកែច្នៃកាកសំណល់ និងសំរាមដែលបានប្រើរួច ក៏ជាការបណ្តុះផ្នត់គំនិតស្អាត ដោយជំរុញឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចេះកែច្នៃសំរាម និងកាកសំណល់ ដែលបានប្រើរួចហើយ យកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគបៃតង គឺមានសារសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ពិសេសលើកកម្ពស់សុខភាព និងផ្តល់ការងារបៃតងចំពោះប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានបញ្ជាក់ថា ក្រសួងបរិស្ថានក៏បានទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់គាំទ្រពាណិជ្ជកម្មទំនិញ និងសេវាកម្មបរិស្ថាន និងការលើកស្ទួយអាជីវកម្មបៃតងផងដែរ។ ទន្ទឹមនឹងនោះ លោក ស៊ី ឡែន ម្ចាស់សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ«សុវណ្ណភូមិ» បានលើកឡើងថា ផលិតផលរបស់សិប្បកម្មជីរបស់សុវណ្ណភូមិ គឺបានផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្មឱ្យមានជីជាតិ ជួយឱ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី