SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងពន្លឿនការអនុវត្តផែនការអាជីវកម្មរដូវប្រាំង ដើម្បីបង្កើនចំណូលដល់សមាជិក


«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងពន្លឿនការអនុវត្តផែនការអាជីវកម្មរដូវប្រាំង ដើម្បីបង្កើនចំណូលដល់សមាជិក
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងពន្លឿនការអនុវត្តផែនការអាជីវកម្មសម្រាប់រដូវប្រាំងបន្ថែមទៀត ដែលជាសកម្មភាពពិពិធកម្មថ្មី និងជាអ្វីដែលសហគមន៍មិនធ្លាប់បានធ្វើពីមុនមក ដើម្បីនាំមកនូវប្រាក់ចំណូលលើសពីលទ្ធភាព ដែលសមាជិកនីមួយៗធ្លាប់បានទទួល។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តឱ្យដឹងថា សហគមន៍ស្រូវនាងអំ នឹងអាចទទួលបានការគាំទ្របន្ថែមទៀតលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់តភ្ជាប់ពីចម្ការទៅទីផ្សារ តាមរយៈកិច្ចសហប្រតិបត្តិការ «ត្រី-វិស័យ៖ កសិកម្ម ទឹក ជនបទ» និងការអភិវឌ្ឍរួមគ្នារវាងក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យសហគមន៍មួយនេះ អាចសម្រេចបាននូវចក្ខុវិស័យ និងសក្តានុពលកាន់តែលឿន។

បច្ចុប្បន្ន «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» ដែលជាសហគមន៍កសិកម្មទំនើបបង្កើតឡើងដំបូងគេមួយនេះ គឺដល់ពេលប្រមូលផលស្រូវ និងចាប់ផ្តើមបែងចែកភាគលាភជាលើកដំបូងដល់សមាជិកនីមួយៗផងដែរ។ លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប គឺតម្រូវឱ្យកសិករដែលជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារទាំងផ្នែកគុណភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងបែងចែកប្រាក់ចំណេញ ទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី