2024-10-29
លី គឹមហុង
2024-10-29
លី គឹមហុង
ភ្នំពេញ៖ មូលបត្រកម្មសិទ្ធ ឬភាគហ៊ុន សំដៅលើតំណាងនៃភាពជាម្ចាស់កម្មសិទ្ធ (Share) លើក្រុមហ៊ុនណាមួយ ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាធារណៈនៅក្នុងផ្សារមូលបត្រ ឬផ្សារភាគហ៊ុន។ ភាគហ៊ុននិក ដែលក្លាយជាម្ចាស់ក្រុមហ៊ុន នឹងទទួលចំណែកទាំងចំណេញ និងខាតនៅក្នុងក្រុមហ៊ុនដែលខ្លួនបានវិនិយោគជាភាគហ៊ុនជាមួយ ដោយក្នុងនោះការចំណេញ ឬខាត ផ្អែកទៅលើសមាមាត្រភាគហ៊ុនរបស់វិនិយោគិនម្នាក់ៗ។
ដើម្បីអាចជួញដូរភាគហ៊ុន ឬមូលបត្រកម្មសិទ្ធបាន សាធារណជន ត្រូវមានគណនីជួញដូរមួយជាមួយនឹងក្រុមហ៊ុនមូលបត្រ (Broker)។ គួរបញ្ជាក់ថា ក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនមូលបត្រជាច្រើន ដែលសាធារណជន អាចទៅចុះឈ្មោះជួញដូរបាន ដូចជា៖ Royal Group Securities, RHB, Aceleda Securities, ក្រុមហ៊ុនមូលបត្រកម្ពុជា, SBI Securities, Cambodia Securities, ក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា, GFS, Yuanta Securities (Cambodia) និងPPlink Securities។ នេះបើតាមការឱ្យដឹងពីផ្សារមូលបត្រកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី