SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផលិតមាតិកាជំរុញការប្រើប្រាស់ KHQR និងចំណេះដឹងហិរញ្ញវត្ថុ មានឱកាសឈ្នះប្រាក់ ៣០លានរៀល


ផលិតមាតិកាជំរុញការប្រើប្រាស់ KHQR និងចំណេះដឹងហិរញ្ញវត្ថុ មានឱកាសឈ្នះប្រាក់ ៣០លានរៀល
ធនាគារ-ហិរញ្ញវត្ថុ

2024-10-23

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ Bakong បានបើកឱកាសឱ្យសាធារណជន ចូលរួមផលិតវីដេអូខ្លីអំពី «ការជំរុញការប្រើប្រាស់បាគង និងKHQR ព្រមទាំងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីអាចឈ្នះរង្វាន់ជ័យលាភីជាទឹកប្រាក់សរុបរហូតដល់ ៣០លានរៀល។

តាមការចុះផ្សាយរបស់ Bakong កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បេក្ខជន ដែលចូលរួមផលិតមាតិកាខាងលើនេះ ត្រូវជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទ៖ ១.ការជំរុញការប្រើប្រាស់ KHQR និងបាគង និង ២.ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផលិតវីដេអូប្រកបដោយភាពច្នៃប្រឌិត ដោយមានរយៈពេលចាប់ពី ៣០វិនាទីឡើងទៅ។

បេក្ខជន ត្រូវបង្ហោះវីដេអូដែលបានផលិតនៅលើគណនី Tiktok ផ្ទាល់ខ្លួន ដោយដាក់ Caption ជាចំណងជើងរបស់វីដេអូ និង mention គណនី TikTok @Bakong_NBC រួចដាក់ #KHQR2024 និង #បាគង ត្រឹមថ្ងៃទី២ ខែវិច្ឆិកា ២០២៤។ គួរបញ្ជាក់ថា ចំនួនអ្នកទស្សនាត្រូវតែជា Organic ដោយមិនត្រូវបាន boost និងប្រាក់រង្វាន់នឹងត្រូវវេរតាមរយៈបាគង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី