SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-គុយបា ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលបន្ថែម


កម្ពុជា-គុយបា ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-20

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-20

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា-គុយបា ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលបន្ថែម។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាការងារនៅវិមានសន្តិភាព លោកជំទាវ Milena Caridad Zaldivar Piedra ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងគុយបា និងកម្ពុជា រួមមាន៖ វិស័យអប់រំ សុខាភិបាល កសិកម្ម និងកីឡា។ លោកជំទាវ Milena Caridad Zaldivar Piedra អះអាងថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំងពីរ និងបានអរគុណដល់គុយបា ដែលបានគាំទ្រដល់កម្ពុជាក្នុងកំឡុងពេលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថាក្រសួង-ស្ថាប័ន និងរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនធ្វើការជាមួយគុយបា ដើម្បីបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសក្តានុពលបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី