2024-10-20
ទូច សូរិយា
2024-10-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែកស្រូវពូជចំនួន ៤៦៧,២តោន ដល់ប្រជាកសិករចំនួន ៤ ៦៧២គ្រួសារ មកពី ៧ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះ ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើបផងដែរ។
ឯកឧត្តម ឌិត ទីណា ក៏បានបន្តថា ការដាក់កម្មវិធីគោលនយោបាយអាទិភាពនេះ នឹងជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងការជួយដោះស្រាយបញ្ហាពាក់ព័ន្ធកសិកម្ម ដែលមានគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀង។ ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានអំពាវនាវឱ្យប្រជាកសិករ ចូលរួមស្តាប់ការណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធពីការព្យាករណ៍ធាតុអាកាស បម្រែបម្រួលអាកាសធាតុ ដើម្បីចូលរួមកាត់បន្ថយនូវផលប៉ះពាល់ ដែលមិនធ្វើឱ្យប្រថុយក្នុងការធ្វើស្រែ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី