2023-11-03
គិត បុប្ផា
2023-11-03
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានចុះហត្ថលេខាលើ«ពិធីសារទី២» ក្នុងគោលបំណងធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ពាក់ព័ន្ធនឹង«ការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (Double Taxation Agreement-DTA)»។
ពិធីចុះហត្ថលេខា«ពិធីសារ២» នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាមួយគ្នានេះ កម្មវិធីធ្វើឡើងក្នុងទិសដៅធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្ដរជាតិ ដែលត្រូវបានវិវឌ្ឍន៍ចុងក្រោយ ជាពិសេសនៅក្រោមក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ការប្រឈមនឹងការកាត់បន្ថយមូលដ្ឋានគិតពន្ធ និងការបង្វែប្រាក់ចំណេញ (Base Erosion and Profit Shifting-BEPS)។
គួរជម្រាបផងដែរថា «កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី» ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី