2024-10-19
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-19
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន២ មានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងក្រុមហ៊ុន Overenden/Smarteden បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីនាំចេញផលិតផលកសិកម្មចំនួន ៣មុខ ដូចជាអង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត នាំចេញទៅកាន់ទីផ្សារបោះដុំអឺរ៉ុប។
ការចុះMOU នៅទីស្តីការក្រសួងពាណិជ្ជកម្មនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី