2024-10-09
គិត បុប្ផា
2024-10-09
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការទិញអគ្គិសនីពីបរទេស មិនមែនមានន័យថា កម្ពុជា ពឹងដង្ហើមគេដកទេ ប៉ុន្តែជាការបំពេញបន្ថែម និងជាយុទ្ធសាស្រ្តរបស់ប្រទេស ក្នុងគោលបំណងឱ្យកម្ពុជា មានថាមពលប្រើប្រាស់គ្រប់គ្រាន់ ដើម្បីសម្រេចបានសន្តិសុខថាមពលរបស់ជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានទិញអគ្គិសនីពីវៀតណាម ថៃ និងឡាវ គឺមិនលើសពី៣០% ឡើយ ក្នុងន័យនេះគឺដើម្បីបំពេញបន្ថែមពីលើអគ្គិសនីដែលមានសព្វថ្ងៃ។ ឯកឧត្តម កែវ រតនៈ បានលើកជាឧទាហរណ៍យ៉ាងដូច្នេះថា៖ «ប្រទេសជាច្រើនបានទិញនិងលក់អគ្គិសនីឱ្យគ្នាទៅវិញទៅមក ដូចជាអាម៉េរិកទិញភ្លើងពីកាណាដា វៀតណាមទិញពីចិន និងឡាវ និងថៃទិញក៏នាំចូលអគ្គិសនីពីឡាវដែរ។ អាស្រ័យហេតុនេះ ការទិញអគ្គិសនីទៅវិញទៅមក គឺដើម្បីបន្ថែមប្រយោជន៍ជាតិ និងផលចំណេញដែលត្រូវបានធ្វើទូទាំងពិភពលោក»។
សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍ក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) របស់ឯកឧត្តម កែវ រតនៈ អំពីយន្តការទិញភ្លើងពីបរទេស ដូចតទៅ៖https://www.youtube.com/watch?v=O-_DumkCoGw
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី