2024-10-05
ទូច សូរិយា
2024-10-05
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២លាននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នាថ្ងៃទី០៤ តុលា ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសជិត ២លាននាក់នេះ មានភ្ញៀវជាតិចំនួន ១ ៧៤៨ ៩៨៦នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៧ ០៩១នាក់។
ក្នុងចំណោម ២៥រាជធានី-ខេត្តនេះ ខេត្តដែលមានភ្ញៀវទេចរទៅដើរលេងកម្សាន្តច្រើនជាងគេ រួមមាន៖ ទី១. បាត់ដំបង ដែលមានភ្ញៀវទេសចរសរុប ២១៦ ១៧៩នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២១៥ ៥៥៩នាក់ និងភ្ញៀវបរទេសចំនួន ៦២០នាក់។ ចំពោះ ទី២. ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួន ១៨០ ៨៩៣នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរក្នុងស្រុកមានចំនួន ១៧,៣ ម៉ឺននាក់ និងក្រៅស្រុកចំនួន ៧,៨៩៣។
ចំណែក ទី៣. បានទៅលើខេត្តដែលស្ថិតក្នុងតំបន់ឆ្នេរសមុទ្រ គឺខេត្តព្រះសីហនុ មានចំនួនភ្ញៀវទេសចរជាតិ ១៦៥ ៥៩៥ ខណៈដែលភ្ញៀវអន្តរជាតិមានចំនួន ៤ ៩១៨នាក់។ រីឯ ទី៤. ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៣ ៧៩២នាក់ និងក្រៅស្រុកចំនួន ១១៩នាក់ និងទី៥. គឺខេត្តកំពត ដែលជាខេត្តស្ថិតនៅតំបន់ឆ្នេរសមុទ្រ ទាក់ទាញភ្ញៀវទេសចរជាតិបាន ១២៣ ៣៣០នាក់ ខណៈដែលភ្ញៀវបរទេសមានចំនួន ៥៧៨នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី