2024-10-05
គន ម៉េងហុង
2024-10-05
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមកកម្ពុជា។ នេះបើតាមការលើកឡើងក្នុងកិច្ចពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាម៉េរិក។
ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព សក្តានុពលវិនិយោគនៅកម្ពុជា ដែលបានផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកអាចមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។
តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម Daleep Singh ក៏បានវាយតម្លៃ និងកោតសរសើរ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី