SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពន្ធដារ ប្រមូលចំណូលពន្ធអាករបានជាង ២.៨ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣


ពន្ធដារ ប្រមូលចំណូលពន្ធអាករបានជាង ២.៨ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករបានប្រមាណ ១១ ៣៦៥,៨១ ប៊ីលានរៀល (ប្រមាណជា ២ ៨០៦,៣៧ លានដុល្លារ) ស្មើនឹង ៧៨,៥៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីឯកឧត្តម គង់ វិបុល នៅក្នុងចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣។

ការប្រមូលពន្ធអាករគ្រប់ប្រភេទ ដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារនេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញរបង្ហាញរបាយការណ៍ប្រមូលចំណូលសម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣នេះផងដែរ។

ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល បានបង្ហាញថា ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ១ ០៣៥,៨៨ ប៊ីលានរៀល (ប្រមាណជា ២៥៥,៧៧ លានដុល្លារ) ស្មើនឹង ៧,១៦% ខណៈដែលគិតត្រឹមថ្ងៃទី៣០ ខែតុលាម្សិលមិញ គឺសម្រេច បាន ១២ ៣៩៦,៨៤ ប៊ីលានរៀល (ប្រមាណជា ៣ ០៦០,៩៥ លានដុល្លារ) ស្មើនឹង ៨៥,៧០% នៃផែនការប្រចាំ ឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី