2024-09-25
គិត បុប្ផា
2024-09-25
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា នឹងទទួលរងសម្ពាធទាបពីខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូង។ ការរងសម្ពាធនេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តំបន់វាលទំនាប នឹងមានខ្យល់បក់ មកពីទិសពាយ័ព្យ និងឦសាន ដោយមានសីតុណ្ហភាពពី២៣ ទៅ៣៤ អង្សាសេដោយល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤៥%។
រីឯតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពពី ២៣ ទៅ ៣៣អង្សាសេ ដែលមានខ្យល់បក់ពីពីទិសពាយ័ព្យ និងឦសាន ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី ក្នុងនោះខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
ដោយឡែក តំបន់មាត់សមុទ្រ មានដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានសីតុណ្ហភាពពី ២៣ ទៅ ៣៣អង្សាសេ ដោយមានខ្យល់បក់ពីទិសពាយ័ព្យ ក្នុងល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី និងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ ចំពោះ រលកសមុទ្រវិញ នឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី