SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនកម្ពុជាជាង៥០ និងក្រុមហ៊ុននាំចូល-ចែកចាយរបស់អាម៉េរិក នឹងនាំយកផលិតផលកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក


ក្រុមហ៊ុនកម្ពុជាជាង៥០ និងក្រុមហ៊ុននាំចូល-ចែកចាយរបស់អាម៉េរិក នឹងនាំយកផលិតផលកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជាជាង ៥០ក្រុមហ៊ុន និងក្រុមហ៊ុនអាម៉េរិក ផ្នែកនាំចូល ចែកចាយ និងផ្សារទំនើប ជាច្រើនក្រុមហ៊ុន បានពិភាក្សាគ្នានាំយកផលិតផលកម្ពុជាក្នុងវិស័យម្ហូបអាហារ និងផលិតផលកសិកម្ម ចូលទៅក្នុងទីផ្សារអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្ម នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបពាណិជ្ជកម្មអាម៉េរិក-កម្ពុជាឆ្នាំ២០២៤ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នាថ្ងៃទី១៩ កញ្ញានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជំនួបពាណិជ្ជកម្មអាម៉េរិក-កម្ពុជាឆ្នាំ២០២៤នេះ មានការចូលរួមពីបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកស្រី ហ្វ័រណាម៉ា ប្រធានរតនាគាររដ្ឋកាលីហ្វ័រញ៉ា និងធុរជនកម្ពុជា-អាម៉េរិកសរុបជាង ១០០នាក់។

គួរបញ្ជាក់ថា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកជាង ៦,៩២ពាន់លានដុល្លារ ដែលក្នុងនោះ សម្រេចបានការនាំចេញជាង ៦,៧៤ពាន់លានដុល្លារ និងការនាំទំនិញចូលសម្រេចបានជាង ១៧៣ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មដែលកម្ពុជា សម្រេចបានជាមួយអាម៉េរិកជាង ៦,៩២ពាន់លានដុល្លារនេះ មានការកើនឡើងចំនួន ១០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី