2024-09-17
ទូច សូរិយា
2024-09-17
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យអាជីវករដែលស្នើសុំបើកដេប៉ូលក់ជី-ថ្នាំកសិកម្ម ត្រូវចេះបែងចែករវាងជី-ថ្នាំកសិកម្ម និងទំនិញផ្សេងៗ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់គ្រួសារ និងសុខភាពសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ នាថ្ងៃទី១៦ កញ្ញា ឯកឧត្តម ឡោ រស្មី ក៏បានណែនាំសិក្ខាកាមចំនួន ១២០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលនេះឱ្យបានពេញលេញ ដើម្បីធានាថា ជី និងថ្នាំកសិកម្ម ដែលកំពុងធ្វើអាជីវកម្មនៅលើទីផ្សារមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករ និងការចំណាយថ្លៃដើមទាប។
ឯកឧត្តម ឡោ រស្មី បានបន្ថែមថា ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករ និងការចំណាយថ្លៃដើមទាប ដូចជា៖ ត្រូវទុកដាក់ជី-ថ្នាំកសិកម្ម សំបកវេចខ្ចប់ជី-ថ្នាំ បន្ទាប់ពីប្រើរួចឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដែលធ្វើឱ្យបាត់បង់តុល្យភាពជីវសាស្រ្តសត្វមានប្រយោជន៍ បំពុលបរិស្ថាន និងជាឧបសគ្គដល់ការនាំចេញកសិផលទៅលក់នៅក្រៅប្រទេស។
កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជីកសិកម្ម-ថ្នាំកសិកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង ផ្គត់ផ្គង់ និងចែកចាយធាតុចូលកសិកម្ម ការយល់ដឹងរបស់ប្រជាកសិករ ដោយផ្សារភ្ជាប់ជាមួយមន្រ្តីជំនាញបច្ចេកទេស មន្រ្តីកសិកម្មឃុំ ដោយធានាបាននូវគុណភាព សុវត្ថិភាព បង្កើនផលិតកម្មធាតុចូលកសិកម្មក្នុងស្រុក និងប្រសិទ្ធភាពសេដ្ឋកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី