2024-09-13
គន ម៉េងហុង
2024-09-13
គន ម៉េងហុង
ភ្នំពេញ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺបានដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍។ តាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ បានឱ្យដឹងថា ប្រភពចំណូលដ៏សំខាន់របស់ប្រជាជន គឺជាការប្រកបមុខរបរ និងការធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្ទាល់។
ការប្រកបមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រជាជន គឺចាប់ផ្ដើមពីសកម្មភាពអាជីវកម្ម មុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវការថ្លៃដើមទាប។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានទំហំធំ ស្មុគស្មាញ ពិសេសពាក់ព័ន្ធនឹងតួអង្គច្រើន ដែលការណ៍នេះ បង្កឱ្យមានការលំបាកសម្រាប់រាជរដ្ឋាភិបាល ក្នុងការកំណត់អត្តសញ្ញាណ ដើម្បីគ្រប់គ្រង និងគាំពារ ក្នុងការលើកកម្ពស់កម្រិតជីវភាពព្រមទាំងការចូលរួមរបស់ប្រជាជនទៅក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ជាមួយគ្នានេះ ប្រទេសនីមួយៗត្រូវយកចិត្តទុកដាក់លើការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយមានការស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីការកំណត់តួអង្គ និងវិស័យអាទិភាពសំខាន់ៗ ដើម្បីអាចដាក់ចេញនូវផែនការសកម្មភាពមុតស្រួច ចំៗ និងប្រកបដោយប្រសិទ្ធភាពទៀតផង៕
ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី