SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជប៉ុន ផ្តល់ជំនួយជិត១០លានដុល្លារ ពន្លឿនការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី


ជប៉ុន ផ្តល់ជំនួយជិត១០លានដុល្លារ ពន្លឿនការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី
A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៩,៧ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នឹងចុះហត្ថលេខាលើជំនួយនេះជាមួយឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជា នៅថ្ងៃទី២៦ ខែតុលាស្អែកនេះ។

ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមកឱ្យកម្ពុជានេះ សម្រាប់អនុវត្តគម្រោងសាងសង់បណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបនៅទូទាំងប្រទេស ដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។

បើតាមសេចក្តីប្រកាសដែលចុះផ្សាយនៅថ្ងៃទី២៤ តុលាម្សិលមិញនោះ បានឱ្យដឹងថា កាយវិការដ៏សប្បុរសនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការជួយដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី