2024-09-12
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-12
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីគ្រប់គ្រងនិងពិនិត្យលើការបង្ហោះនិងការបង្កើតមាតិកាផ្សេងៗ ក្នុងការការពារវប្បធម៌និងប្រពៃណី ព្រមទាំងលើកទឹកចិត្តដល់ការច្នៃប្រតិដ្ឋនិងនវានុវត្តន៍។ ការធ្វើដូច្នេះ គឺដើម្បីចូលរួមបញ្ចៀស កាត់បន្ថយ និងដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គម ដូចជា វប្បធម៌ និងប្រពៃណី ដែលអាចកើតមានពីការធ្វើបរិវត្តកម្មឌីជីថល។
យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវអនុវត្តគម្រោង ឬកម្មវិធីជំរុញការយល់ដឹងអំពីវប្បធម៌ សិល្បៈ និងអរិយធម៌ តាមប្រព័ន្ធអេឡិចត្រូនិក, រៀបចំការផ្សព្វផ្សាយសម្រាប់តម្រង់ឥរិយាបថនិងផ្នត់គំនិតវិជ្ជមាន និងពន្យល់អំពីការសម្រេចចិត្ត ព្រមទាំងបញ្ជ្រាបទិសដៅអភិវឌ្ឍន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណៈ និងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវការរៀបចំនិងអនុវត្តក្របខ័ណ្ឌកម្មវិធីផ្សព្វផ្សាយថ្នាក់ជាតិនឹងជំរុញការអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថល និងការផ្តល់ប្រឹក្សា ស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានសុវត្ថិភាពនិងការធានាដល់កុមារ យុវជន លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី