2024-09-12
ទូច សូរិយា
2024-09-12
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបានជាង ២៧,១៧លានដុល្លារ ដែលកើនឡើងចំនួន ១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានចំនួនជាង ២៣,៥៥លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ PPAP ចេញផ្សាយនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ចំណូលក្នុងរយៈពេល ៨ខែនេះ គឺមិនទាន់ធ្វើសវនកម្មទេ។
កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ចំណូលដែលប្រមូលបានជាង ២៧,១៧លានដុល្លារ មានដូចជា៖ ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួនជាង ២២,៥៥លានដុល្លារ, ចំណូលពីអាជ្ញាធរផែ (Port Authority) មានទំហំជាង ៣,៦៥ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានទឹកប្រាក់ជាង ៩៦៣ពាន់ដុល្លារ។ ចំពោះ ចំណូលប្រចាំខែសីហាវិញ PPAP ប្រមូលបានជាង ៤,៤១ លានដុល្លារ មានការកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានទំហំជាង ៣,៥២លានដុល្លារ។
រីឯ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ មានចំនួន៣១៣ ៧០៤ ទូ(TEUs) កើនឡើងជិត ១៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ខណៈដែល បរិមាណកុងតឺន័រ ដែលឆ្លងកាត់ក្នុងខែសីហា មានចំនួន ៥៣ ៨២៥ ទូ (TUEs) កើនឡើងបាន ២៥,៤៦%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី