2023-10-24
SME News
2023-10-24
SME News
ព្រះមហាក្សត្រ នឹងយាងសម្ពោធ«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»ជាផ្លូវការ នៅថ្ងៃទី០៤ វិច្ឆិកាខាងមុខ
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
បើតាមអាជ្ញាធរជាតិអប្សរា គម្រោងអប្សរា និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដែលបានបញ្ចប់រួចរាល់ជាស្ថាពរនេះ ស្ថិតនៅក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។
ដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អ ក្រោយព្រះរាជពិធីសម្ពោធជាផ្លូវការហើយ អាជ្ញាធរជាតិអប្សរា នឹងកំណត់ទិសដៅទស្សនាដោយឱ្យប្រើប្រាស់ស្ពានខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា។ សម្រាប់ស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត នៅបន្តប្រើប្រាស់ជាច្រកចេញសម្រាប់ការទស្សនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី