SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ហ្វីលីពីន ស្នើឱ្យកម្ពុជាបន្តពង្រឹងកិច្ចសហការ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា


ហ្វីលីពីន ស្នើឱ្យកម្ពុជាបន្តពង្រឹងកិច្ចសហការ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម  និងកសិពាណិជ្ជកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-05

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-05

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ លោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បានលើកឡើងពីសំណើបន្តពង្រឹងអនុស្សរណៈយោគយល់ (MOU) រវាងប្រទេសហ្វីលីពីន-កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម ជាមួយលោកជំទាវ Flerida Ann P.Mayo ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្វាគមន៍ហ្វីលីពីនក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនិងម្រេចពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។ ទាក់ទងនឹងការវិនិយោគនេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យភាគីហ្វីលីពីនសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីមានបទពិសោធវេចខ្ចប់ និងបច្ចេកទេសនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា គូសបញ្ជាក់ចំពោះសំណើបន្តពង្រឹងអនុស្សរណៈយោគយល់ ដោយក្នុងនោះត្រូវផ្តោតលើអ្វីដែលភាគីទាំងពីរអាចធ្វើបានជាមួយគ្នា ពិសេសជំរុញការធ្វើកសិពាណិជ្ជកម្មឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានបន្ថែមថា កម្ពុជាស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយកម្ពុជាមានកសិផលដែលមានគុណភាពល្អ ប្រណិត សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី