SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុន BYD តម្លើងរោងចក្រផលិតគ្រឿងបង្គុំយានយន្តនៅកម្ពុជា


ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុន BYD តម្លើងរោងចក្រផលិតគ្រឿងបង្គុំយានយន្តនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុន BYD តម្លើងស្ថានីយសាករថយន្តអគ្គសនីឱ្យបានច្រើន និងសិក្សាលទ្ធភាពសាងសង់រោងចក្រផលិតគ្រឿងបង្គុំយានយន្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD នៅប្រទេសចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដើម្បីជជែកអំពីកិច្ចការងារវិនិយោគនៅកម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន BYD ឱ្យចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជា ឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គីសនី។

ក្នុងជំនួបជាមួយនឹងលោក Kading Liu នាយករងរបស់ក្រុមហ៊ុន BYD Co., Ltd. នោះ ឯឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រសង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។

ដើម្បីជំរុញការបណ្ដាក់ទុនក្នុងក្របខណ្ឌយានយន្តអគ្គសនី ឱ្យបានកាន់តែច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានា ដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកនៅលើវិស័យយានយន្តអគ្គិសនី(EV) មកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

ក្រុមហ៊ុន BYD ក៏បានបង្ហាញពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនកំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀត នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៤ខាងមុខ។

បច្ចុប្បន្ន រថយន្តប្រភេទថ្មីផ្សេងៗទៀត ត្រូវបានក្រុមហ៊ុននាំយកចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយក្រុមហ៊ុនទាំងនោះ មើលឃើញពីសង្គមសេដ្ឋកិច្ច និងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា  និងជាពិសេស ការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍យានយន្តអគ្គីសនីក្នុងប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី