2024-08-08
ទូច សូរិយា
2024-08-08
ទូច សូរិយា
ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២៤ ប្រទេសចិន នៅតែស្ថិតក្នុងលំដាប់លេខរៀងទី១ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ច្រើនជាងគេក្នុងចំនួន ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកមានត្រឹមតែ ១៤,២៤% និងការវិនិយោគពីប្រទេសផ្សេងៗ មានចំនួន ១៧,៦៩% នៃទុនវិនិយោគសរុប។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី៧ សីហា។
ក្នុងខែកក្កដានៃឆ្នាំ២០២៤នេះ CDC បានបានអនុម័តគម្រោងចំនួន៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារ អាចបង្កើតការងារបានចំនួន ២៥ពាន់កន្លែង។ គម្រោងចំនួន៤៤ ដែល CDC បានអនុម័តនេះ មានគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលក្នុងនោះមានគម្រោងវិនិយោគនៅទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។
CDC បានឱ្យដឹងថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទំហំវិនិយោគបន្ថែមជាង ២១លានដុល្លារ អាចបង្កើតការងារបន្ថែមបានចំនួន ៧៤កន្លែង។
ចំពោះ គម្រោងដែលលេចធ្លោក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា៖ ទី១. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំងនៅភូមិអូរជ្រៅ ភូមិផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទុនវិនិយោគ ១០០លានដុល្លារ និងបង្កើតការងារបាន ៣៣១កន្លែង។ ទី២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគជាង ២៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី