2024-08-04
ទូច សូរិយា
2024-08-04
ទូច សូរិយា
ភ្នំពេញ៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង និងគម្រោងដែលមានស្រាប់នៅក្នុងខេត្តព្រះសីហនុចំនួន ២៤គម្រោង ដែលមានទំហំវិនិយោគសរុប ១២៩លានដុល្លារ។ គម្រោងចំនួន២៤នេះ ត្រូវបានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចផ្តល់ការលើកទឹកចិត្ត អនុគ្រោះ សម្រួលនីតិវិធី និងសម្របសម្រួលដោះស្រាយវិវាទ។
តាមការចុះផ្សាយរបស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ពាន់លានដុល្លារ ដែលមានការកើនឡើង៦៧១% បើគិតចាប់ពីខែកុម្ភៈ រហូតដល់ខែ មិថុនា ឆ្នាំ២០២៤។
គិតពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងសរុបចំនួន៨៥ គម្រោង។ ដើម្បីធានាការអនុវត្តដោយរលូន និងដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជាយថាហេតុ ក្រុមការងារ បានតាមដានការអនុវត្តគោលការណ៍លើកទឹកចិត្ត ដែលបានផ្តល់ជូនរួច និងរាយការណ៍ជូនអង្គប្រជុំដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ ពិសេស ជូនវិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី