2024-08-02
អ៊ួន សំណាង
2024-08-02
អ៊ួន សំណាង
ភ្នំពេញ៖ កម្ពុជា នឹងទទួលរងសម្ពាធទាប គ្របដណ្តប់ពីសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃភាគកណ្តាលនៃអាងទន្លេមេគង្គ ដែលបង្កឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤។
តាមការចុះផ្សាយនាថ្ងៃទី០១ សីហា ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា តំបន់វាលទំនាប នឹងមានខ្យល់បក់ មកពីទិសបស្ចិម និងពាយ័ព្យ ក្រោមល្បឿនមធ្យម២,៥០ម៉ែត្រ/វិនាទី ដោយមានតុណ្ហភាពពី ២៤ទៅ ៣៣អង្សាសេ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
រីឯតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពពី ២៣ទៅ ៣២ អង្សាសេ ដែលមានខ្យល់បក់ពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣,៥០ម៉ែត្រ/វិនាទី ក្នុងនោះខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
ចំពោះ តំបន់មាត់សមុទ្រ មានដូចជា៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ នឹងមានសីតុណ្ហភាពពី ២៣ទៅ ៣១អង្សាសេ ដោយមានខ្យល់បក់មកពីទិសបស្ចិម និងពាយ័ព្យមានល្បឿន មធ្យម ២,៥០ម៉ែត្រ/វិនាទី ខណៈដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រ នឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី