2024-08-02
គិត បុប្ផា
2024-08-02
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Korea CEO Summit Co., Ltd មានគោលបំណងស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ដើម្បីពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអេឡិចត្រូនិកនិងយានយន្ដ និងវិស័យឧស្សាហកម្ម។ លោក Park Bong Kyu ប្រធានក្រុមហ៊ុន Korea CEO Summit Co., Ltd បង្ហាញគោលបំណងដូច្នេះ ក្នុងគ្រាពិភាក្សាការងារជាមួយឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។
បន្ថែមលើវិស័យអេឡិចត្រូនិកនិងយានយន្ដ និងឧស្សាហកម្មកសិកម្ម ក្រុមហ៊ុន Korea CEO Summit Co., Ltd ក៏មានគោលដៅវិនិយោគលើវិស័យទូរគមនាគមន៍ សុខាភិបាល អប់រំ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាផងដែរ។ ឯកឧត្ដម សួន សុផល បានលើកឡើងក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អំពីយន្ដការវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន ដែលអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ដើម្បីស្នើសុំដំណោះស្រាយនិងអន្ដរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដម សួន សុផល ក៏បានបន្តលើកឡើងពីកត្តាស្ថិរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងកម្លាំងពលកម្មវ័យក្មេងនិងប្រកបដោយថាមវន្ដរបស់កម្ពុជា ពិសេសការគាំទ្រដល់ធុរកិច្ចតាមរយៈការផ្ដល់ភាពអនុគ្រោះដល់វិនិយោគិន ដល់គណៈប្រតិភូសេដ្ឋកិច្ចកូរ៉េ លោក Park Bong Kyu ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី