SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះ AI ៣ប្រភេទ


អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះ AI ៣ប្រភេទ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ បញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ៣ប្រភេទ ដែលជនខិលខូចប្រើប្រាស់ ដើម្បីក្លែងបន្លំឆបោក ត្រូវបាននាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន។

បច្ចេកវិទ្យា AI ចំនួន ៣ប្រភេទ ដែលក្រុមឧក្រិដ្ឋបានប្រើប្រាស់ ដើម្បីឆបោកប្រជាពលរដ្ឋនេះ រួមមាន៖Deepfakes ជាការក្លែងបន្លំជាសំឡេង និងរូបភាពជាជនរងគ្រោះ, ChatGPT phishing គឺជាការបង្កើតសំណេរក្លែងបន្លំ ដើម្បីផ្ញើទៅកាន់ជនរងគ្រោះ និងVoice cloning ជាការក្លែងបន្លំសំឡេងរបស់ជនរងគ្រោះ។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា បច្ចុប្បន្ន បច្ចេកវិទ្យា AI កំពុងពេញនិយមមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលក្នុងនោះ AI ក៏បានបង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួនដូចជា៖ កុំទំនាក់ទំនងជាមួយជនប្លែកមុខលើបណ្តាញសង្គម, កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនដូចជា អ៊ីមែល អត្តសញ្ញាណបុគ្គល ឬលេខទូរសព្ទ នៅលើបណ្តាញសង្គម, ប្រសិនបើសាច់ញាតិផ្ញើសារសម្លេងមកពាក់ព័ន្ធជាមួយនឹងប្រាក់ ត្រូវពិភាក្សា ឬខលសួរបញ្ជាក់តាមរយៈលេខទូរសព្ទដៃរបស់បុគ្គលផ្ទាល់, កុំបង្ហោះលេខកាតធនាគារចែកចាយលើបណ្តាញសង្គម, ត្រួតពិនិត្យគណនីធនាគារ និងគណនីបណ្តាញសង្គមឱ្យបានទៀងទាត់ និងដាក់លេខសម្ងាត់ឱ្យបានត្រឹមត្រូវ។

គូសបញ្ជាក់ថា Artificial Intelligence (AI) សំដៅលើជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រ ដែលផ្តោតលើការបង្កើត Software កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី