SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងបារាំង ចុះ MOU ជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ


កម្ពុជា និងបារាំង ចុះ MOU ជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ
ពាណិជ្ជកម្ម

2024-07-11

គិត បុប្ផា

ពាណិជ្ជកម្ម

2024-07-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជាសហគ្រាសប្រទេសនិយាយភាសាបារាំងផងដែរ។ ការចុះ MOU នេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា លើកទី២ ដែលមានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ មកពីបណ្តាក្រុមហ៊ុនធំៗចំនួន ១៤៦ក្រុមហ៊ុន ក៏មានការចុះ MOU លើវិស័យអប់រំផងដែរ ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា កម្ពុជា-បារាំង នឹងបន្តជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច និងបង្កើតកាលានុវត្តភាពដែលផ្ដល់ផលប្រយោជន៍រវាងប្រទេសទាំងពីរសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្តថា ធុរជនបារាំងនឹងមើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយ នៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា ខណៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីទៅទីក្រុងប៉ារីស ប្រទេសបារាំងនៅដើមឆ្នាំនេះ បាននាំមកនូវលទ្ធផលជាផ្លែផ្កាជាច្រើន។

វេទិការដដែលនេះ មានសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ បានមានបំណងស្វែងយល់ឱ្យស៊ីជម្រៅអំពីទីផ្សារកម្ពុជា សរុបជាង ៣០០នាក់។ វេទិកាធុរកិច្ច បារាំង-កម្ពុជា ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា និងប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ផ្តោតលើវិស័យសំខាន់ៗរួមមាន៖ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល សុខាភិបាល ថាមពល ការរៀបចំទីក្រុង ទេសចរណ៍ ភស្តុភារ និងដឹកជញ្ជូន កសិកម្ម និងកសិ-ម្ហូបអាហារ បរិស្ថាន និងផ្តល់ឱកាសដល់ក្រុមហ៊ុន ក៏ដូចជាអ្នកដែលចង់អភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៅកម្ពុជា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី