2024-07-04
គិត បុប្ផា
2024-07-04
គិត បុប្ផា
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចន្លោះពី១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ក្នុងនោះមានជើងហោះហើរពីបាងកកច្រើនជាងគេ គឺពី៥-៦ជើង ក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
បន្ថែមពីជើងហោះហើរមកពីបាងកក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ទទួលបានជើងហោះហើរពីហូជីមិញ ៣ជើងក្នុងមួយថ្ងៃ, ដាណាង ១ជើងក្នុងមួយថ្ងៃ, ហាណូយ ២ជើងក្នុងមួយថ្ងៃ, កូឡាឡាំពួរ ១ជើងក្នុងមួយថ្ងៃ, សិង្ហបុរី ១ជើងក្នុងមួយថ្ងៃ, ភ្នំពេញ ២ជើងក្នុងមួយថ្ងៃ និងក្រុងព្រះសីហនុ ១ជើងក្នុងមួយថ្ងៃ។
នៅថ្ងៃទី៤ កក្កដានេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន បានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ ក្រសួងទេសចរណ៍ បញ្ជាក់ថា ក្នុងមួយថ្ងៃៗ មានភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១,៣០០នាក់ ទៅ ១,៧០០នាក់។ កាលពីពេលថ្មីៗនេះផងដែរ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី។
សូមជម្រាបថា កម្ពុជា ទទួលបានភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែ និងកំពង់ផែចុងឃ្លៀសចំនួន ៥២១ ៩៥០នាក់ និងទទួលបានចំណូលជាង ២៤,៣៥លានដុល្លារ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ ដោយកើនឡើង ៣៦,២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី