SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មលើការនាំចូលផលិតផលកសិកម្មកម្ពុជា ទៅចិន


ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មលើការនាំចូលផលិតផលកសិកម្មកម្ពុជា ទៅចិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅចិន។ នេះជាការលើកឡើងរបស់ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិនទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

បន្ថែមពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ភាគីចិន ក៏នឹងជំរុញការអភិវឌ្ឍច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី និងប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម Shohrat Zakir មានប្រសាសន៍បន្ថែមថា ប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ពិសេសជំរុញវិស័យទេសចរណ៍។

ក្រៅពីនេះ កម្ពុជា-ចិន ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហ្គេមតាមអនឡាញ ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម។ ឯកឧត្តម Shohrat Zakir ជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀតនាពេលខាងមុខ ហើយសម្ដេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសចិនតាមពេលវេលាសមស្របណាមួយ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជួយរបស់ចិនមកកម្ពុជា មិនត្រឹមតែជួយអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែបានជួយពង្រឹងដល់ឯករាជ្យភាពក្នុងនយោបាយរបស់កម្ពុជាទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី