2025-11-02
គិត បុប្ផា
2025-11-02
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម Samuel Poulin រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសហគ្រាសធុនតូច និងមធ្យម (SMEs) និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការយុវជន នៃរដ្ឋបាលខេត្តគេប៊ិច ប្រទេសកាណាដា ចាប់អារម្មណ៍ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់កម្ពុជា និងបង្ហាញពីឆន្ទៈពិនិត្យលទ្ធភាព បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគ ដែលមានសក្តានុពលនៅក្នុងខេត្តគេប៊ិច មកកាន់កម្ពុជាបន្ថែម។
ក្នុងកិច្ចពិភាក្សា ក្នុងបំណងដើម្បីពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងខេត្តគេប៊ិច លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដែលកម្ពុជា មានសក្តានុពល និងគេប៊ិចមានជំនាញឯកទេស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់ការទាក់ទាញវិនិយោគប្រកបដោយគុណភាព។
ឯកឧត្តមឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីករណី ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ «កិច្ចប្រជុំសហគ្រិននិយាយភាសាបារាំង លើកទី៦ (6th Edition of the Francophonie Entrepreneur Meeting - REF)» ក្នុងឆ្នាំ២០២៦ ខាងមុខ និងគម្រោងក្នុងការរៀបចំឱ្យមានជំនួបពិភាក្សាការងារអំពីកិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជារបៀបវារៈភ្ជាប់ នៅក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។ ខេត្តគេប៊ិច ជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងវិស័បច្ចេកវិទ្យា អាកាសយានិក និង SMEs ដែលរំពឹងថានឹងមានការចាប់ដៃសហការ ក៏ដូចជាចែករំលែកបទពិសោធន៍ពាក់ព័ន្ធនានាជាមួយកម្ពុជា នាពេលអនាគត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី