2024-03-04
គិត បុប្ផា
2024-03-04
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ដោយប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ សារធាតុគីមី និងជីករូងអណ្ដូងរ៉ែក្រោមដី នៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ ក្រសួងបានអះអាងថា អាចបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯងផ្ទាល់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋានផងដែរ។
បើតាមការចុះផ្សាយរបស់ក្រសួងរ៉ែ និងថាមពល ដែលក្រសួងបានចុះបង្រ្កាបរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ ទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យខាងលើនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកយក និងរែងមាសដោយដៃ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីកត្បូងជាអណ្តូងរ៉ែក្រោមដី។
គួរបញ្ជាក់ថា សកម្មភាពអនាធិបតេយ្យបែបនេះ ក្រសួងរ៉ែ និងថាមពល ធ្លាប់បានចុះបង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់នេះ នៅតែកើតមាន ទោះបីជា មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និងទប់ស្កាត់ក៏ដោយ។ ជាក់ស្ដែង សកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែមានការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្តូងរ៉ែក្រោមដី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី