2025-05-21
ឃី ភារៈ
2025-05-21
ឃី ភារៈ
ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានរកប្រមូលចំណូលប្រមាណ ៥,៧ពាន់លានរៀល ស្មើនឹង ១,៤លានដុល្លារ ពីប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដែលស្មើរនឹងប្រមាណជា ៣៥% នៃចំណូលពីសេវាសាធារណៈរបស់ CDC។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ CDC និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) លើការពង្រឹងកិច្ចសហប្រតិបត្តិការប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់CDC ក្នុងការបង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម លើកកម្ពស់បរិយាកាសវិនិយោគ ព្រមទាំងផ្តល់ជម្រើសដ៏សម្បូរបែបដល់អ្នកស្នើសុំសេវាសាធារណៈរបស់ CDC លើការទូទាត់ប្រាក់កម្រៃសេវានៅកម្ពុជា។
ប្រព័ន្ធ cdcOSP នេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ CDC ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ CDC ដែលធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។
ទន្ទឹមនឹងនេះ CDC កំពុងតភ្ជាប់ថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub របស់ខ្លួន ជាមួយនឹង ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX, ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលទិន្នន័យក្រសួងមហាផ្ទៃ MoIDX, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ NRMIS ព្រមទាំងឈានទៅតភ្ជាប់ប្រព័ន្ធជាមួយអន្តរ-ក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមទាំងក្រសួងស្ថាប័នផ្សេងៗ ទៀតក្នុងដំណាក់កាលបន្តបន្ទាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី