SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងទឹកស្អាតកម្ពុជា-យូនីសេហ្វ នឹងធានាដល់សហគមន៍ងាយរងគ្រោះបំផុតឱ្យមានលទ្ធភាពទទួលបានសេវាទឹកស្អាត


គម្រោងទឹកស្អាតកម្ពុជា-យូនីសេហ្វ នឹងធានាដល់សហគមន៍ងាយរងគ្រោះបំផុតឱ្យមានលទ្ធភាពទទួលបានសេវាទឹកស្អាត
A+ A-

ភ្នំពេញ៖ គម្រោងទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រសួងធនធានទឹក នៃប្រទេសចិន និងអង្គការ យូនីសេហ្វ បានប្រកាសដាក់ឱ្យអនុវត្ត ក្នុងសហគមន៍ដែលងាយរងគ្រោះបំផុត ដែលមានលទ្ធភាពទទួលបានសេវាទឹកស្អាតមានអនាម័យ ព្រមទាំងកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ក្នុងការប្រកាសអនុវត្តគម្រោងទឹកស្អាតខាងលើ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា កម្ពុជា បានបោះជំហានទៅមុខក្នុងការពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDG) ៦.១ និង ៦.២។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា គោលដៅនេះ បានកំណត់ថាកម្ពុជាត្រូវធានាថាមានទឹកបរិភោគដែលមានសុវត្ថិភាព ថ្លៃសមរម្យ និងមានសេវាអនាម័យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០ ដោយផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងប្រជាពលរដ្ឋងាយរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹក នៃប្រទេសចិន បានបញ្ជាក់ថា ចិន ក៏បានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយកម្ពុជា អង្គការយូនីសេហ្វ ប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិបាលកិច្ច ការចែករំលែកបទពិសោធ និងបច្ចេកវិទ្យាគ្រប់គ្រងទឹក។ តាមរយៈកិច្ចសហការនេះ ឯកឧត្តម Li Guoying នឹងខិតខំសម្រេចឱ្យបាននូវគោលដៅទឹកនៃរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Anirban Chatterjee អនុប្រធានអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា បានលើកឡើងថា កុមារ គឺជាអ្នកទទួលខុសត្រូវតិចតួចបំផុតចំពោះការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគាត់ជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ ពីការប្រែប្រួលអាកាសធាតុ និងវិបត្តិទាក់ទងនឹងអាកាសធាតុនានា។ លោកបណ្ឌិត Anirban Chatterjee បានបន្តថា ការធ្វើការរួមគ្នានឹងអាចជួយឱ្យកុមារគ្រប់រូបទទួលបានសិទ្ធិក្នុងការរស់នៅ ក្នុងបរិស្ថានដែលមានសុវត្ថិភាព ស្អាតនិងមានសុខភាពល្អនៅថ្ងៃអនាគតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី