SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសេដ្ឋកិច្ច ប្រកាសឱ្យប្រើប្រាស់«ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ជាផ្លូវការ


ក្រសួងសេដ្ឋកិច្ច ប្រកាសឱ្យប្រើប្រាស់«ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ជាផ្លូវការ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-25

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ហៅកាត់ថា ប.វ.អ. ដើម្បីធានាការគ្រប់គ្រងដំណើរការ ត្រួតពិនិត្យ តាមដាន នៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព។

ប.វ.អ. ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋនេះ មានតួនាទីជាប្រព័ន្ធកណ្តាលសម្រាប់ផ្លាស់ប្តូរ វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។ ប្រព័ន្ធនេះ ក៏មានមុខងារផ្តល់អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យមានការបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។

សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា សមាជិកនៃ ប.វ.អ. ត្រូវចែកចេញជា ២ប្រភេទ រួមមាន៖សមាជិកជាអ្នកប្រើប្រាស់ និងសមាជិកជាអ្នកផ្គត់ផ្គង់ប្រព័ន្ធ ដោយសមាជិកជាអ្នកប្រើប្រាស់ សំដៅដល់ភាគីអ្នកលក់ ឬភាគីអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬភាគីអ្នកទទួលសេវា។ ភាគីអ្នកលក់ ឬភាគីអ្នកផ្តល់សេវា គឺជាអ្នកបង្កើត និងបញ្ជូនវិក្កយបត្រអេឡិចត្រូនិក។ ភាគីអ្នកទិញ ឬភាគីអ្នកទទួលសេវា គឺជាអ្នកទទួលវិក្កយបត្រអេឡិចត្រូនិក។ សមាជិក ជាអ្នកផ្គត់ផ្គង់ប្រព័ន្ធ សំដៅដល់ក្រុមហ៊ុន ឬស្ថាប័ន ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយត្រូវភ្ជាប់សន្ធានកម្មជាមួយ ប.វ.អ. ដើម្បីធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធរបស់សមាជិកដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធទាំងអស់។

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបំពេញមុខងារជាគ្រប់គ្រង ប្រតិបត្តិ ត្រួតពិនិត្យ និងតាមដាន ប.វ.អ.។ ចំពោះបុគ្គល ដែលមិនមែនជាសមាជិក ប.វ.អ. ហើយប្រើប្រាស់ ប.វ.អ. ដើម្បីធ្វើសកម្មភាពណាមួយដោយពុំមានការអនុញ្ញាតពីអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឬធ្វើសកម្មភាពដែលផ្ទុយនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន នឹងត្រូវទទួលទោសអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី