2024-12-15
ឃី ភារៈ
2024-12-15
ឃី ភារៈ
ភ្នំពេញ៖ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ប្រាប់ពីយុទ្ធសាស្រ្តដើម្បីទាក់ទាញសិស្សឆ្នើមឱ្យចាប់យកការសិក្សាជំនាញឌីជីថល ដោយក្នុងនោះត្រូវដាក់ចេញសកម្មភាពអាទិភាពចំនួន៣ ចំណុចដូចខាងក្រោម៖
ទី១, តម្រង់ទិសសិក្សាសម្រាប់សិស្សនៅកម្រិតមធ្យមសិក្សាឱ្យយល់ដឹង និងចាប់អារម្មណ៍លើជំនាញឌីជីថល តាមរយៈការជំរុញការអប់រំក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យា និងការប្រកួតប្រជែងវិទ្យាសាស្ត្រ។
ទី២, ជំរុញ និងបង្កើនការផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញឌីជីថល ដើម្បីផ្តល់ឱ្យសិស្សដែលមានទេពកោសល្យ និងមានបំណងចង់បន្តការសិក្សាជំនាញឌីជីថល ដោយផ្អែកលើកត្តាសមត្ថភាព ស្ថានភាពជីវភាពគ្រួសារ ឬរស់នៅជនបទ និងតំបន់ដាច់ស្រយាល។
និងទី៣, រៀបចំកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សា ដែលមានលក្ខណៈអនុគ្រោះ តាមរយៈការរៀបចំ សម្របសម្រួលនីតិវិធីក្នុងការទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់សិស្ស ដែលមានបំណងបន្តការ សិក្សាជំនាញឌីជីថល ដោយសហការជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ ដើម្បីឱ្យសិស្សអាច ទទួលជំនួយហិរញ្ញវត្ថុបន្តការសិក្សា។
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ https://www.smenews.asia/doc?id=18
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី