SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ អំពាវនាវពលរដ្ឋឱ្យប្រុងប្រយ័ត្នមេខ្យល់ ដែលអូសទាញទៅធ្វើការនៅប្រទេសថៃ


ក្រសួងការងារ អំពាវនាវពលរដ្ឋឱ្យប្រុងប្រយ័ត្នមេខ្យល់ ដែលអូសទាញទៅធ្វើការនៅប្រទេសថៃ
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការចាញ់បោកមេខ្យល់ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ក្រសួងការងារ បានឱ្យដឹងថា ការចាញ់បោកមេខ្យល់នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋខាតបង់ពេលវេលា ប្រាក់កាស ពិសេសអាចធ្លាក់ខ្លួន ជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលអាចប្រឈមមុខនឹងវិធានការច្បាប់របស់ប្រទេសថៃផងដែរ។ នាពេលថ្មីៗនេះ ក្រសួងការងារ បានបញ្ជាក់ថា គឺមេខ្យល់ និងក្រុមហ៊ុនមួយចំនួន បានអូសទាញប្រជាពលរដ្ឋឱ្យទៅធ្វើការនៅប្រទេសថៃ តាមទិដ្ឋាការទេសចរណ៍ ដែលមិនមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំចុះឈ្មោះតាមរយៈសេចក្តីសម្រេច របស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នោះទេ។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ការចុះឈ្មោះនេះ នឹងអនុវត្តសម្រាប់តែពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃស្រាប់ជាមួយនិយោជក(ថៅកែ) ប៉ុន្តែមិនមានឯកសារគ្រប់គ្រាន់ ដោយមិនរាប់បញ្ចូលពលករដែលទើបឆ្លងដែនចូលប្រទេសថៃថ្មីៗនេះទេ។ ចំពោះ ព័ត៌មានបន្ថែមអំពីការងារនៅប្រទេសថៃដោយស្របច្បាប់ ប្រជាពលរដ្ឋ អាចទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ១២៩៧ ឬគ្រុបតេលេក្រាម «សម្រាប់ ពលករ ទេសន្តរប្រវេសន៍ (harge/iimo KhmerMigamiWorker)» ឬទំនាក់ទំនងមកមន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី