SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទីភ្នាក់ងារ KOICA និង CrePASS នឹងរៀបចំសិក្ខាសាលាចំណេះដឹងគ្រប់គ្រងថវិកា ដល់សិស្សនិស្សិត និងសាធារណជន


ទីភ្នាក់ងារ KOICA និង CrePASS នឹងរៀបចំសិក្ខាសាលាចំណេះដឹងគ្រប់គ្រងថវិកា ដល់សិស្សនិស្សិត និងសាធារណជន
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), CrePASS និង PPCBank នឹងសហការរៀបចំសិក្ខាសាលាហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពហិរញ្ញវត្ថុ រួមទាំងផ្តល់ចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពដល់សិស្ស និស្សិត និងសាធារណជន។

សិក្ខាសាលាហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (CKCC Seminar Room Type B) វេលាម៉ោង ២រសៀល និងអ្នកចូលរួមត្រូវបានកំណត់ចំនួន ១៣០នាក់។ វគ្គសិក្សា នឹងបង្ហាញពីនិយមន័យហិរញ្ញវត្ថុ, មូលហេតុគ្រប់គ្រងហិរញ្ញវត្ថុ, យុទ្ធសាស្រ្តចាត់ចែងហិរញ្ញវត្ថុ, និយមន័យឥណទាន និងបំណុល, មូលហេតុគ្រប់គ្រងឥណទាន និងរបៀបគ្រប់គ្រងឥណទាន និងបំណុល។ ចំពោះសាធារណជន ដែលមានបំណងចូលរួមក្នុងសិក្ខាសាលាខាងលើនេះ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/CrePASSCambodiaFinancialEducation_koica។

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺមានសារសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ដូច្នេះ ប្រសិនបើបុគ្គលណាម្នាក់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុមិនគ្រប់គ្រាន់ទេ បុគ្គលនោះនឹងលំបាកក្នុងការគ្រប់គ្រងប្រាក់ឱ្យមានប្រសិទ្ធភាព និងអាចប្រឈមមុខនឹងការលំបាកនៅក្នុងប្រតិបត្តិការនៅធនាគារ និងមិនអាចយល់ពីការពន្យល់របស់បុគ្គលិកធនាគារបានទេ។ នេះបើតាមការចុះផ្សាយរបស់ PPCBank កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី