2024-06-23
គិត បុប្ផា
2024-06-23
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា កំពុងស្វែងរកវិនិយោគិនកូរ៉េ មកបណ្តាក់ទុនវិនិយោគលើការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ។ ពាក់ព័ន្ធរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំឱ្យឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា សហការស្វែងរកវិនិយោគិនដែលមានសក្ដានុពលពីប្រទេសកូរ៉េមកកម្ពុជា។
ការស្នើសុំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម Park Jung-Wook កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងឱ្យគណៈប្រតិភូកម្ពុជា ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចទៅប្រទេសកូរ៉េដើម្បីគោះទ្វារផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់វិនិយោគិនកូរ៉េ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងបន្ថែមអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិនផងដែរ។
កិច្ចពិភាក្សាពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េនេះ ធ្វើឡើងស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានរំលេចផ្តួចផ្តើមឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដែលធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី