2024-06-01
គិត បុប្ផា
2024-06-01
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងវៀតណាម នឹងរៀបចំវេទិកាចែករំលែកព័ត៌មាន និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម អំពីសក្តានុពលនៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) របស់វៀតណាម។ ទាក់ទងនឹងវេទិកានេះ KhmerSME លើកទឹកចិត្តឱ្យ SMEs ក្នុងវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា ដែលចង់ធ្វើពាណិជ្ជកម្មជាមួយវៀតណាម ចុះឈ្មោះចូលរួមក្នុង «វេទិកាចែករំលែកព័ត៌មាន និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម»នេះ។
វេទិកាចែករំលែកព័ត៌មាន នឹងប្រព្រឹត្តឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៧ មិថុនា ២០២៤។ ចំណែកព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មវិញ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញនៅលើថ្នាល ASEAN Access MATCH (www.aseanaccess.com) នាខែតុលា។ ចំពោះផលិតផល និងសេវាកម្ម ដែលត្រូវបានកំណត់ជាពាណិជ្ជកម្មឆ្លងព្រំដែនដ៏មានសក្តានុពលសម្រាប់ SMEs នាំចេញទៅប្រទេសវៀតណាម រួមមាន៖ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក, ផលិតផលម្ហូបអាហារ, ផលិតផលកសិកម្ម, គ្រឿងសម្អាង សារធាតុចម្រាញ់ពីគ្រឿងសម្អាង ប្រេងសំខាន់ៗ និងតែរុក្ខជាតិ/គ្រឿងទេស និងសូត្រ និងផលិតផលធ្វើពីសូត្រ។
ចំពោះ ផលិតផលសក្តានុពល ដែលនាំចូលពីប្រទេសវៀតណាមវិញមានដូចជា ផលិតផលប្រើប្រាស់សម្រាប់កសិកម្ម និងបច្ចេកវិទ្យាកសិកម្ម, ម៉ាស៊ីន និងបច្ចេកវិទ្យាកែច្នៃអាហារ, ផលិតផល និងសេវាកម្មសុវត្ថិភាពចំណីអាហារ, គ្រឿងសម្អាង សារធាតុចម្រាញ់ពីគ្រឿងសម្អាង ប្រេងសំខាន់ៗ និងតែរុក្ខជាតិ/គ្រឿងទេស និងផលិតផលកសិកម្ម និងអាហារកែច្នៃ។ សម្រាប់តួអង្គក្នុងខ្សែច្រវាក់ផ្គត់ផ្គង់លើវិស័យកសិកម្ម ឬSMEs ឬសហករណ៍កសិកម្ម (ACs) ដែលមានបំណងចូលរួមក្នុងវេទិកាខាងលើ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://shorturl.at/0RQC5។
គួរបញ្ជាក់ថា «វេទិកាចែករំលែកព័ត៌មាន និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម» ធ្វើឡើងតាមរយៈគម្រោងក្នុងតំបន់របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) «ការពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់ សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន (ASEAN-SME)» សហការជាមួយដៃគូគម្រោងក្នុងប្រទេសកម្ពុជា និងវៀតណាម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី