2024-05-06
ទូច សូរិយា
2024-05-06
ទូច សូរិយា
ភ្នំពេញ៖ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» នឹងផ្តល់ឱកាសការងារដល់យុវជនចំនួន ៥ ៤០០កន្លែង ពីក្រុមហ៊ុន និងសហគ្រាសធំៗជាង២០ ដែលនឹងធ្វើនៅថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០២៤ នា អគារ KAMPUS ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៦ ឧសភា។
ចំពោះ យុវជន និងសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ អាចដាក់ពាក្យសម្ភាសន៍ការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗ ជាមួយនិងប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន។ ប្រសិនបើ យុវជន និងសិស្ស-និស្សិត មានចម្ងល់អាចទាក់ទងមកកាន់លេខទូរសព្ទ៖ ០១៧ ៤៦៧ ៤២៣/ ០១៧ ៨៧១ ៨០៧/ ០៩៦ ២១៥៥ ១៦២។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសើរដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ជាមួយនឹងការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំពិព័រណ៍ការងារ ដើម្បីផ្តល់ឱកាសការងារដល់យុវជន និងសិស្ស-និស្សិត ដែលកំពុងមានតម្រូវការការងារនៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី